University of Management and Economics
*ខេត្ត បាត់ដំបង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥
សាកលវិទ្យាល័យ RMUTTO និង TV3 ប្រទេសថៃបាន មកធ្វើទស្សកិច្ច នៅសាកលវិទ្យាល័យ UME ក្នុងគោលបំណង ដើម្បី ពង្រឹង និង ផ្សាភ្ជាប់ការទំនាក់ទំនង សាកលវិទ្យាល័យទាំងពី ក្នុងកិច្ចសហប្រតិបត្តិការណ៍ ជាដៃគូរល្អ លើវិស័យសិក្សាអប់រំ និង កសិកម្ម ព្រមទាំង ការផ្លស់ប្តូរ និស្សិត និង វប្បធម៌ និងថតពីសកម្ម ផ្សេងៗដូចជា ការចុះកម្មការសិក្សាទៅលើមហាវិទ្យាល័យកសិកម្មនិង អភិវឌ្ឍន៍ ពីការផ្សាំបណ្តុះ ពូជស្រូវ និង ស្ពៃ សកម្មភាពរបស់និស្សិត ក្នុងការសិក្សា និង ការរាំរបាំប្រពៃណីបុរាណខ្មែរ ពីសាកលវិទ្យាល UME ដើម្បីធ្វើការចាក់ផ្សាយ នៅទូរទស្សន៍ ប៉ុស្តិ៍លេខ៣របស់ប្រទេសថៃផងដែរ​ផងដែរ ។
*ខេត្ត បាត់ដំបង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥
ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME បានអញ្ជើញចូលរួម សន្និបាត អប់រំយុវជន និង កីឡា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី ២៤-២៦ ខែមីនា ឆ្នាំ២០១៥ ។
*ខេត្ត បាត់ដំបង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥
សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME បានធ្វើការប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម សាកលវិទ្យាធិការ ទុន ភក្តី ជាមួយ នាយក នាយករង និង បុគ្គលិក មកពីគ្រប់សាខាសាកលវិទ្យា UME ទាំង៨ខេត្តក្រុុង ក្នុងគោលបំណង ដើម្បី ពង្រឹង និង លើកកម្ពស់ ការអប់រំថ្នាក់ឧត្តមសិក្សា ទាំង នៅ UME ទីតាំងគោល និង គ្រប់សាខាសាកលវិទ្យាល័យ UME ទាំងអស់ ដើម្បីទទួលបានគុណភាព និង ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
*ខេត្ត បាត់ដំបង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥
គណៈគ្រប់គ្រង សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សាកលវិទ្យាធិការ ទុន ភក្តី បានអញ្ជើញ ចូលរួម កិច្ចប្រជុំ ជាមួយ គណៈគ្រប់គ្រង នៃ សាកលវិទ្យាល័យ កន កេន ប្រទេសថៃ ក្នុងគោលបំណង ដើម្បី ពង្រីក ពង្រឹង វិសាលភាពក្នុងការទំនាក់ទំនងគ្នា អោយកាន់តែមានភាព ជិតស្និទ្ធ ក្នុងកិច្ចសហប្រតិបត្តិការជាដៃគូរ ក៍ដូចជា ដើម្បីស្វែងយល់បន្ថែម អោយកាន់តែទូលំទូលាយ លើវិស័យអប់រំ ជាលក្ខណៈអន្តរជាតិ រវាងសាកលវិទ្យាល័យទាំងពីរ។